សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសរបស់ក្រុមហ៊ុន ឌី ប៊ី ឌី។ របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១
នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ១៩,២៦៥,១១៣ ពាន់រៀល ដែលកើនឡើង ១១៩.០៥% បើធៀបនឹងប្រាក់ចំណូលចំនួន ៨,៧៩៤,៨២៣ ពាន់រៀល នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០។ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ ដែលក្រុមហ៊ុនទទួលបានមានចំនួន ៧២៣,៤១៩ ពាន់រៀល ដែលកើនឡើង ៣០១.៦៩% បើធៀបនឹងប្រាក់ខាតក្នុងការិយបរិច្ឆេទចំនួន (៣៥៨,៦៨០) ពាន់រៀល នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៦២,៣៧៦,២០៧ ពាន់រៀល កើនឡើង ២១,៩៦៦,៩២៨ ពាន់រៀល ឬ ៥៤.៣៦% និងមូលធនសរុបមានចំនួន ៣៦,៦១៨,៤២៧ ពាន់រៀល កើនឡើងចំនួន ១៦,៩២៣,៣៩៥ ពាន់រៀល ឬ ៨៥.៩៣%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតចរន្តៈ ២.៣២
២. អនុបាតចរន្តលឿនៈ ១.៨៧
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ ១.១៦%
៤. អនុបាតចំណេញធៀបនឹងមូលធនៈ ១.៩៨%
៥. អនុបាតគម្លាតចំណេញដុលៈ ១៨.៧៨%
៦. អនុបាតគម្លាតចំណេញភាពៈ ៣.៧៦%
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ ៣៩.១៩
Download Link [សេចក្តីប្រកាសព័ត៌មាន] / [របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១]