ក្រុមហ៊ុន DBD Engineering Plc. គឺជាក្រុមហ៊ុនដែលបានបោះជំហានមកជាច្រើនឆ្នាំនៅក្នុងវិស័យ សំណង់។ ហើយនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមហ៊ុនក៏បានបោះលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅលើទីផ្សារភាគហ៊ុនកម្ពុជា CSX។ ស្របពេលនឹងការរីកចំរើន និងការផ្លាស់ប្តូរយ៉ាងធំធេងនេះរួចមក (ទាំងការគ្រប់គ្រងតាមបែបអន្តរជាតិ និងគណៈគ្រប់គ្រងដែលស្របតាមស្តង់ដារតម្រូវសំរាប់ការចូលក្នុងទីផ្សារមូលបត្រ) ក្រុមហ៊ុនក៏បានដាក់ចេញនូវផែនការពង្រីកទាំងផ្នែកផលិតកម្ម ប្រព័ន្ធ Air Ducting / Trunking / Wire Way / Cable Ladder / Cable Tray ហើយបន្ថែមពីលើនេះ គឺការសាងសង់នូវការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុននៅលើទំហំដីមួយហិតាជាង (10344 sqm, ម៉ែត្រក្រឡា) ស្ថិតនៅទីតាំងភូមិសាស្រល្អ មានផ្លូវធំចេញចូលបានងាយស្រួល ដែលទីតាំងនេះគឺជាទ្រព្យសកម្មរបស់ក្រុមហ៊ុនតែម្តង មិនមែនជាសាងសង់លើទីតាំងជួលនោះទេ។
ទំហំអគាស្មើរនឹង 6528 ម៉ែត្រក្រឡា ដែលកំពស់ពីរជាន់ សំរាប់ទំហំការិយាល័យ និងរោងចក្រផលិតកម្ម សរុប (ទាំងពីរជាន់ ប្រហែល 9000 ម៉ែត្រក្រឡា)។
ក្នុងនោះរួមមានទាំង Showroom / Material Trading Center / Customer Service / Architecture Design room / Warehouse / Material Production Workshop / Vehicle Parking (Car and Moto) Area ដែលទាំងអស់នេះមានទំហំធំជាងការិល័យបច្ចុប្បន្ន រហូតដល់ទៅ៣ដងឯណោះ! ថិវិការសរុបក្នុងការសាងសង់ប្រហែលជា 2.5លានដុល្លា ក្នុងរយៈពេល 10 ខែ។
ដោយឡែកក្រុមហ៊ុនក៏មានគម្រោងក្នុងការតម្លើងប្រព័ន្ធ Solar Power ផងដែរ ដែលនឹងអាចជាក្រុមហ៊ុនដំបូងគេបង្អស់ដែលប្រើប្រាស់ប្រភពថាមពលនេះ (Renewable Energy)។ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការពិភាគ្សាទៅលើគម្រោងបន្ថែមនេះ (គម្រោងបំពាក់បន្ថែមទៅពីលើដំបូលអគាទាំងមូល) ព្រោះវាអាចជួយអោយក្រុមហ៊ុនកាត់បន្ថយចំណាយប្រើប្រាស់រយៈពេលវែងបានច្រើន។
សំរាប់គម្រោងការសាងសង់នេះ នឹងបញ្ចប់នៅឆ្នាំ ២០២២ ហើយគម្រោងទាំងនេះនឹងអាចជួយអោយក្រុមហ៊ុន បង្កើននូវទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមួយកំរិតទៀត។
សំរាប់វិនិយោគិនដែលមានបំណងទិញមូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនអាចទិញដូរនៅក្នុងទីផ្សារមូលបត្រកម្ពុជា CSX បានផងដែរ ក្នុងរយៈពេលវែង វិនិយោគអាចនឹងទទួលបានអត្រាចំណេញខ្ពស់ និងបន្ថែមជាមួយ អត្រាភាគលាភធានានូវកំរិត 5.5% ប្រចាំឆ្នាំផងដែរ។ ព័ត៌មានផ្សេងៗបន្ថែមអំពីក្រុមហ៊ុន និងការនិយោគ [Click Here]
ឯកសារសំខាន់ៗផ្លូវការរបស់ក្រុមហ៊ុន [Click Here]