សេចក្ដីជូនដំណឹងស្តីពីលទ្ធផលនៃការធ្វើបរិវិសកម្ម

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីងម.ក (“ឌី ប៊ី ឌី”) និង ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (“អេសប៊ីអាយ”) មានកិត្តិយសជម្រាបជូនដំណឹងដល់វិនិយោគិនដែលបានដាក់ពាក្យធ្វើបរិវិសកម្ម សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទិ្ធលើកដំបូងជាសាធារណៈ (IPO) របស់ ឌី ប៊ី ឌី ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១មេត្តាជ្រាបថា ការធ្វើបរិវិសកម្មទទួលបានជោគជ័យដ៏ល្អប្រសើរដោយមានបរិមាណតម្រូវការភាគហ៊ុនលើសពីទំហំបោះផ្សាយ។ ចំនួនមូលបត្រកម្មសិទ្ធិសរុបចំនួន ៦.៤៦១.៥៣៨ ភាគហ៊ុន ត្រូវបានបញ្ជាទិញ និងបែងចែកជូនវិនិយោគិនទាំងអស់។ ការផ្ទេរប្រាក់តម្កល់លើសជូនវិនិយោគិន នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ លទ្ធផលនៃការធ្វើបរិវិសកម្ម និងបញ្ជីឈ្មោះវិនិយោគិនដែលត្រូវផ្ទេរប្រាក់ បានទទួលការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលមានលិខិតលេខ ១៣៨២/២១ ន.ម.ក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ រួចមកហើយ។កាលបរិច្ឆេទនៃការចុះបញ្ជីជាផ្លូវការរបស់ ឌី ប៊ី ឌី នឹងត្រូវធ្វើការជូនដំណឹងដោយក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ និង ភ្នាក់ងារមូលបត្រនីមួយៗ នៅពេលខាងមុខនេះ។

ក្នុងនាមជា​គណៈគ្រប់គ្រងរបស់ ឌី ប៊ី ឌី និង អេសប៊ីអាយ យើងខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ការគាំទ្រនៅគ្រប់ដំណាក់កាលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា ទីប្រឹក្សា និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានលទ្ធផលជោគជ័យដូចថ្ងៃនេះ ហើយយើងសង្ឈឹមយ៉ាងមុតមាំនូវការគាំទ្របន្ថែមទៀតនៅពេលអនាគត។ ឌី ប៊ី ឌី នឹងក្លាយជាក្រុមហ៊ុនចុះបញ្ជីទី១ នៅលើទីផ្សារកំណើននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងក្លាយជាសហគ្រាសធុនតូច និងមធ្យម (SMEs)ដំបូងបង្អស់ដែលធ្វើការបោះផ្សាយលក់មូលបត្រ មក​ទល់​ពេលបច្ចុប្បន្ននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

វិនិយោគិនទាំងអស់ដែលបានដាក់ពាក្យស្នើសុំចូលរួមធ្វើបរិវិសកម្ម​ អាចអញ្ជើញសាកសួរព័ត៌មានអំពីលទ្ធផលនៃការធ្វើបរិវិសកម្ម​ តាមរយៈទូរស័ព្ទលេខ ០២៣ ៩៩៩ ៥៩៥ និង ០២៣ ៩៩៩ ៩៦៦។ វិនិ-យោគិនក៏អាចពិនិត្យមើលលទ្ធផលលើគេហទំព័រ SBI Royal និង DBD Engineering Plc.

តារាងវិនិយោគិន (PDF Download Link)

Scroll to Top