មូលបត្រកម្មសិទ្ធិរបស់ ក្រុមហ៊ុនឌី ប៊ី ឌី នឹងត្រូវចុះបញ្ជីលក់ជាផ្លូវការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២១
ចំនួនមូលបត្រកម្មសិទ្ធិសរុបចំនួន ៦.៤៦១.៥៣៨ ភាគហ៊ុន ត្រូវបានបញ្ជាទិញ និងបែងចែកជូនវិនិយោគិនទាំងអស់។ លទ្ធផលនៃការធ្វើបរិវិសកម្ម និងបញ្ជីឈ្មោះវិនិយោគិនដែលត្រូវផ្ទេរប្រាក់ បានទទួលការអនុញ្ញាតពី
និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលមានលិខិតលេខ ១៣៨២/២១ ន.ម.ក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ រួចមកហើយ។
ជាមួយគ្នានេះផងដែរ ការចុះបញ្ជីលក់ជាផ្លូវការមូលបត្រកម្មសិទ្ធិរបស់ ក្រុមហ៊ុនឌី ប៊ី ឌី បានទទួលការអនុញ្ញាតពីផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដែលមានលិខិតលេខ ០៨០/២១ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ និងត្រួវបានកំណត់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង 8:០០ ព្រឹក ខាងមុននេះ។