របាយការណ៍ប្រចាំត្រីមាសទី៤ ២០២១ (Q4 2021 Report)

និយ័តករមូលបត្រកម្ពុជា បានពិនិត្យលើសំណើសុំផ្សព្វផ្សាយរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក

ពាក់ព័ន្ធនឹងរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១  (ភាសាខ្មែរ និងភាសាអង់គ្លេស)

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក ចាត់ចែងធ្វើការផ្សព្វផ្សាយអំពីខ្លឹមសារសង្ខេប និងរបាយការណ៍នេះ ដូចមានក្នុងឯកសារភ្ជាប់មកជាមួយ ជូនវិនិយោគិន និងសាធារណជនជ្រាបស្របតាម បទប្បញ្ញត្តិជាធរមាន ដូចខាងក្រោម៖

នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ១៩,៧២៧,២៨២ ពាន់រៀល ដែលកើនឡើង ៣៣% បើធៀបនឹងប្រាក់ចំណូលចំនួន ១៤,៨៦២,២០២ ពាន់រៀល នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០។ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ ដែលក្រុមហ៊ុនទទួលបានមានចំនួន ១,៥១០,៦៥១ ពាន់រៀល ដែលថយចុះ ១.៨៣% បើធៀបនឹងប្រាក់ចំណេញក្នុងការិយបរិច្ឆេទចំនួន ១,៥៣៨,៨៦៨ ពាន់រៀល នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៦៥,៩៩៥,៣០០ ពាន់រៀល កើនឡើង ២៥,៥៨៦,០២០ ពាន់រៀល ឬ ៦៣.៣២% និងមូលធនសរុបមានចំនួន ៣៦,៧៩១,១៦១ ពាន់រៀល កើនឡើងចំនួន ១៧,០៩៦,១២៩ ពាន់រៀល ឬ ៨៦.៨០%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ មានដូចខាងក្រោម៖ [Click Here to Download (KH)]

១. អនុបាតចរន្តៈ ២.១២

២. អនុបាតចរន្តលឿនៈ ១.៦៨

៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ ២.២៩%

៤. អនុបាតចំណេញធៀបនឹងមូលធនៈ ៤.១១%

៥. អនុបាតគម្លាតចំណេញដុលៈ ១៩.៦៤%

៦. អនុបាតគម្លាតចំណេញភាពៈ ៧.៦៦%

 ៧. ចំណេញក្នុងមួយ‌ឯកតាមូលបត្រកម្មសិទ្ធិៈ ៨១.៨៣


For the fourth quarter of 2021, the company reported revenue of 19,727,282 KHR’000, an increase of 33% compared to 14,862,202 KHR’ 000 in the fourth quarter of 2020. The net profit in the fourth quarter 2021 is 1,510,651 KHR’ 000, a decrease of 1.83% compare to the 1,538,868 KHR’ 000 in the fourth quarter of 2020. At the end of December 2021, total asset of DBD is 65,995,300 KHR’ 000 which increases by 25,586,020 KHR’ 000 equal to 63.32%, and total equity is 36,791,161  KHR’000 which increases by 17,096,129 KHR’ 000 equal to 86.80%.

The significant indicators in the fourth quarter of 2021 are as follows: [Click Here to Download]

  1. Current ratio: 2.12
  2. Quick ratio: 1.68
  3. Return on assets: 2.29%
  4. Return on equity: 4.11%
  5. Gross profit margin: 19.64%
  6. Profit margin: 7.66%
  7. Earnings per share: KHR 81,83
Scroll to Top