របាយការណ៍ឆមាសទី២ ឆ្នាំ២០២១ (Semi-Annual Report 2021)

និយ័តករមូលបត្រកម្ពុជា បានពិនិត្យលើសំណើសុំផ្សព្វផ្សាយរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក

ពាក់ព័ន្ធនឹងរបាយការណ៍ឆមាសទី២ ឆ្នាំ២០២១ (ភាសាខ្មែរ និងភាសាអង់គ្លេស)

ដូច្នេះក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក ចាត់ចែងធ្វើការផ្សព្វផ្សាយអំពីខ្លឹមសារសង្ខេប និងរបាយការណ៍នេះ ដូចមានក្នុងឯកសារភ្ជាប់មកជាមួយ ជូនវិនិយោគិន និងសាធារណជនជ្រាបស្របតាម បទប្បញ្ញត្តិជាធរមាន ដូចខាងក្រោម៖

នៅក្នុងឆមាសទី២ ឆ្នាំ២០២១ ក្រុមហ៊ុន ឌី ប៊ី ឌី ទទួលបានប្រាក់ចំណូលចំនួន ៣៩.២០៥.២៦៩.០០០ រៀល ដែលកើនឡើង ១៣.០០៨.៩២១.០០០ ឬ ៤៩,៦៦% បើធៀបនឹងប្រាក់ចំណូលចំនួន ២៦.១៩៦.៣៤៨.០០០ រៀល នៅក្នុងឆមាសទី២ ឆ្នាំ២០២០។ ប្រាក់ចំណេញនៅក្នុងឆមាសទី២ ឆ្នាំ២០២១ ក្រុមហ៊ុនទទួលបានមានចំនួន ២.៣៧៥.២៦៤.០០០ រៀល ដែលកើនឡើង ១.១៩៣.០៦៩.០០០ រៀល ឬ ១០០,៩២% បើធៀបនឹង ១.១៨២.១៩៥.០០០ រៀល នៅក្នុងឆមាសទី២ ឆ្នាំ២០២០។គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៦៦.៥៤០.៧៤៨.០០០ រៀល កើនឡើង ២៦.១៣១.៤៦៨.០០០ រៀល ឬ ៦៤,៦៧% និងមូលធនសរុបមានចំនួន ៣៦.៨៩០.៨៩៧.០០០ រៀល កើនឡើង ១៧.១៩៥.៨៦៥.០០០រៀល ឬ ៨៧,៣១%។

អនុបាតហិរញ្ញវត្ថុសម្រាប់ឆមាសទី២ ឆ្នាំ២០២១ មានដូចខាងក្រោម៖ (Download Disclosed Document in Khmer)

១. អនុបាតចរន្តៈ ២,១០
២. អនុបាតចរន្តលឿនៈ ១,៦៧
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ ៣,៨២%
៤. អនុបាតចំណេញធៀបនឹងមូលធនៈ ៦,៨៩%
៥. អនុបាតគម្លាតចំណេញដុលៈ ១៩,៤៤%
៦. អនុបាតគម្លាតចំណេញភាពៈ ៦,៤៨%
៧. ចំណេញក្នុងមួយ‌ឯកតាមូលបត្រកម្មសិទ្ធិៈ ១៣៧,៦៧
៨. អនុបាតលទ្ធភាពបង់ការប្រាក់ៈ ៣,៦៦

[English]

In the second semi-annual of 2021, DBD Engineering Plc. reported revenue amounting to KHR 39,205,269,000 an increase of KHR 13,008,921,000 or 49.66% compared to KHR 26,196,348,000 in the second semi-annual of 2020. The net profit in the second semi-annual of 2021 is 2,375,264,000, an increase of KHR 1,193.069,000 or 100.92% compared to KHR 1,182,195,000 in the second semi-annual of 2020. At the end of December 2021, total asset of DBD is KHR 66,540,748,000 which is increased by KHR 26,131,468,000 or 64.67%; and total equity is KHR 36,890,897,000 which is increases by KHR 17,195,865,000 or 87.31%.

The significant indicators in the second semi-annual of 2021 are as follows: (Download Disclosed Document in English)

  1. Current ratio: 2.10
  2. Quick ratio: 1.67
  3. Return on assets: 3.82%
  4. Return on equity: 6.89%
  5. Gross profit margin: 19.44%
  6. Profit margin: 6.48%
  7. Earnings per share: 137.67
  8. Interest coverage ratio: 3.66
Scroll to Top