ក្រុមហ៊ុនឌី ប៊ី ឌី អ៊ិនជីនារីង ចូលរួមអបអរសាទរក្នុងការបើកដំណើរការសាកល្បងរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីព្រឹកថ្ងៃទី ១២ កញ្ញា ឆ្នាំ ២០២២ ដោយមានការប្រារព្ធពិធីបួងសួងសុំសេចក្តីសុខក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ជីបម៉ុង រីថែល។ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉លគឺជាផ្សារទំនើបខ្នាតយក្សដែលប្រមូលផ្តុំទៅដោយហាងយីហោជាតិ និងអន្តរជាតិល្បីៗ សម្រាប់បម្រើអតិថិជនរាល់តម្រូវការគ្រប់ផ្នែក ទាំងអាហារនិងភេសជ្ជៈ សំលៀកបំពាក់ទាន់សម័យ កន្លែងកម្សាន្ត និងពាណិជ្ជកម្មចម្រុះច្រើនមុខទៀត ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជន។ គម្រោងផ្សារទំនើបដ៏ធំមួយនេះបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៨ នៅលើផ្ទៃដីទំហំជាង ៤១ហិកតា ដែលស្ថិតនៅលើបណ្តោយផ្លូវ ២៧១ និងជាផ្សារទំនើបដែលធំជាងគេបំផុតក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ផងដែលថាក្រុមហ៊ុនឌី ប៊ី ឌី អ៊ិនជីនារីងបានចូលរួមទទួលបន្ទុកក្នុងការតម្លើងប្រព័ន្ធ MEF & Lightings (Mechanical, Electrical Fire Fighting & Lightings) នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លនេះផងដែរ។ កន្លងមកយើងតែងតែយកចិត្តទុកដាក់ គ្រប់ជំហ៊ាននៃរាល់ដំណើរការ ទាំងការសាងសង់ ការតម្លើង ត្រួតពិនិត្យ និងសេវាកម្មផ្សេងៗទៀតឲ្យអស់ពីសមត្ថភាពដើម្បីបញ្ចប់គម្រោងទាំងមូលតាមការកំណត់ និងថ្ងៃបើកសម្ភោធ។ ពីថ្នាក់ដឹកនាំ និងគ្រប់បុគ្គលិកក្នុងក្រុមហ៊ុនឌី ប៊ី ឌី អ៊ិនជីនារីងសូមអរគុណដល់ការផ្តល់ទំនុកចិត្ត និងការជ្រើសរើសឌី ប៊ី ឌីអ៊ិនជីនារីងក្នុងការផ្តល់សេវាកម្ម និងចូលរួមក្នុងការសម្រេចគម្រោងមួយនេះ។
DBD Engineering would like to congratulate and celebrate the soft opening of Chip Mong 271 Mega Mall. We are pleased to witness the worship ceremony in the presence of Chip Mong Retail’s top management on the 12th of September 2022/.
Chip Mong 271 Mega Mall is a gigantic mall with the presence of top-quality local and international brands. Here you can find a wide range of services such as food and beverage stores, clothing stores, entertainment facilities, and a variety of businesses providing convenience and satisfaction to valued customers. This mega mall is the biggest mall in Cambodia whose construction started in 2018 on over 41 hectares of land along Road 271.
Taking this opportunity to notify that DBD Engineering Plc. is the company granted the installation project of MEF & Lightings (Mechanical, Electrical Fire Fighting & Lightings) in the Chip Mong 271 Mega Mall. Our team at DBD Engineering Plc. takes utmost care of each step from building, installing, quality check and other services to make sure we responsibly finish the project on time for the opening day. From Management and Staff of DBD Engineering Plc., we are grateful for the trust in our expertise, professionalism and experience. We are proud to be a part of this project.